security in-a-box
Security in-a-Box គឺជាមគ្គុទ្ទេសក៍សុវត្តិភាពឌីជីថលសម្រាប់សកម្មជន និងអ្នកការពារសិទ្ធិមនុស្សទូទាំងពិភពលោក។
ប្រសិនបើសុវ្តិភាពឌីជីថលគឺជារឿងថ្មីសម្រាប់អ្នក មគ្គុទេសក៍ស្តីពីយុទ្ធសាស្ត្រ នឹងបង្ហាញអ្នក ពីគោលការណ៍មូលដ្ឋានទាំងឡាយ រួមទាំងដំបូន្មានពីរបៀបប្រើប្រាស់វេទិកាលើបណ្តាញសង្គម និងតាមទូរសព្ទដៃឲ្យមានសុវត្តិភាពជាងមុន។ មគ្គុទេសក៍ស្តីពីការប្រើប្រាស់ឧបករណ៍ ផ្តល់ឲ្យលោកអ្នកនូវការណែនាំមួយជំហ៊ានម្តងៗ ដើម្បីជួយលោកអ្នកដំឡើង និងប្រើប្រាស់សុសវែរនិងសេវាកម្មឌីជីថលសំខាន់ៗដែលមានសុវត្តិភាពបំផុត។
មគ្គុទេសក៍សហគមន៍ ផ្តោតលើមនុស្សជាក់លាក់មួយក្រុម ឬជួនកាលនៅក្នុងតំបន់ជាក់លាក់មួយចំនួន ដែលប្រឈមនឹងការគំរាមកំហែងផែ្នកឌីជីថលធ្ងន់ធ្ងរ។ វារួមបញ្ចូលទាំងដំបូន្មានងាយៗពីការប្រើប្រាស់ឧបករណ៍ និងយុទ្ធសាស្ត្រផ្សែងៗ ដែលទាក់ទងនឹងតម្រូវការរបស់អ្នកទាំងនេះ។
Security in-a-Box ត្រូវបានអភិវឌ្ឍឡើងដោយការសហការគ្នារវាង Front Line Defenders និង Tactical Technology Collective, រួមទាំងបណ្តាញសកម្មជន អ្នកបង្ហាត់បង្រៀន និងអ្នកជំនាញផ្នែកសវត្តិភាពឌីជីថលរាប់ពាន់នាក់ទូទាំងសកលលោក។


